សិង្ហបុរីត្រូវបានប្រទេសមួយនេះវ៉ាដាច់ ហើយក្លាយជាប្រទេស ដែលមានលិខិតឆ្លងមានឥទ្ធិពលបំផុតនៅលើពិភពលោក
យោងតាមវិទ្យាស្ថាន Henley Passport Index, Henley & Partners បានប្រកាសប្រាប់អ្នកសារព័ត៌មានថា នៅក្នុងឆ្នាំ ២០១៨ នេះ ជប៉ុនបានវ៉ាដាច់សិង្ហបុរីក្លាយជាប្រទេសទី ១ នៅលើពិភពលោក ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុត។ ការទទួលបានតំណែងនេះ ព្រោះតែកាលពីពេលថ្មីៗនេះជប៉ុនទើបទទួលបានការលើកលែងទិដ្ឋការពីប្រទេសមីយ៉ាន់ម៉ាមួយបន្ថែមទៀត និងបានធ្វើឲ្យជប៉ុនក្លាយជាប្រទេស ដែលត្រូវបានលើកលែងទិដ្ឋការពីប្រទេសចំនួន ១៩០ ប្រទេសនៅលើពិភពលោក។ បើធៀបទៅនឹងសិង្ហបុរីវិញ ប្រទេសមួយនេះត្រូវបានគេលើកលែងទិដ្ឋការក្នុងបណ្តាប្រទេសចំនួនតែ ១៨៩ ប៉ុណ្ណោះទៅជុំវិញពិភពលោក។ ក្រៅពីប្រទេសកំពូលទាំងពីរខាងលើនេះ នៅមានប្រទេសមួយចំនួនទៀត ដែលទទួលចំណាច់ថ្នាក់លេខ ៣ ដូចជា ៖
+ អាឡឺម៉ង់
+ កូរ៉េខាងត្បូង
+ បារាំង
ក្រៅពីនេះនៅមានប្រទេសមួយចំនួនទៀត ដែលទទួលការលើកលែងទិដ្ឋការពីបណ្តាប្រទេស ១៨៧ នៅជុំវិញពិភពលោក ដូចជា៖
+ ដាណឺម៉ាក
+ ហ្វាំងឡង់
+ អ៊ីតាលី
+ ស៊ុយអ៊ែត
+ អេស្ប៉ាញ
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia