យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ បានបាត់បង់ជីវិតនៅក្នុងកម្មវិធីតន្ត្រីមួយរបស់តារារ៉េប Travis Scott ដោយសារការប្រជៀតគ្នាខ្លាំងពេក
- BY
- autoadmin
- November 8, 2021
យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ បានប្រជ្រៀតគ្នារហូតដល់ស្លាប់ នៅក្នុងកម្មវិធីតន្ត្រី Astroworld Festival ក្នុងទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក នៅពេលដែលអ្នកគាំទ្របានរុញប្រជ្រៀតគ្នាទៅខាងមុខឆានតន្រ្តី។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃសុក្រ នៅយប់បើកកម្មវិធីតន្រ្តីមួយ ដែលមានរយៈពេល២ថ្ងៃ។ ព្រឹត្តិការណ៍នោះបានចូលរួមដោយតារារ៉េបដ៏មានប្រជាប្រិយ គឺលោក Travis Scott ដែលលោកមានដើមកំណើតនៅទីក្រុងហ៊ូស្តុនផ្ទាល់ ខណៈមានអ្នកគាំទ្រប្រមាណ ៥០,០០០ នាក់ បានចូលរួមនៅក្នុងកម្មវិធីតន្ត្រីមួយនោះ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា អ្នកគាំទ្រមានភាពរំភើប និងបានប្រញាប់ប្រញាល់រត់ទៅកាន់ឆាកតន្ត្រី ដោយបានប្រជ្រៀតអ្នកផ្សេងទៀតនៅខាងមុខ ខណៈដែលលោក Scott កំពុងសម្តែង។ ពួកគេបន្ថែមថា មនុស្ស ១៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងអ្នកដែលមានជំងឺគាំងបេះដូង ឬរបួសផងដែរ។ អាជ្ញាធរនិយាយថា វាហាក់ដូចជាឧបទ្ទវហេតុកើតឡើងក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ វីដេអូដែលបានថតនៅក្នុងពិធីបុណ្យនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញផ្សព្វផ្សាយ ដែលបង្ហាញពីមនុស្សវ័យក្មេងដែលប្រមូលផ្ដុំគ្នា ស្រែកហ៊ោកញ្ជ្រៀវ ហើយលើកស្មាតហ្វូនឡើង ដើម្បីថតវីដេអូនៅលើឆាក៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






