អន្តរជាតិ

ប្រទេសជប៉ុនបាន​អនុម័តការប្រើប្រាស់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ របស់ក្រុមហ៊ុន Pfizer សម្រាប់អ្នកមានអាយុចាប់ពី ១៨ឆ្នាំ

BY
autoadmin
November 11, 2021

ក្រសួង​សុខាភិបាល​ជប៉ុន​នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​អនុម័ត​វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញ របស់ក្រុមហ៊ុនឱសថ Pfizer ។ ក្រសួងបានផ្តល់ការយល់ព្រមដើម្បីការចាក់លើកទី៣ ដល់មនុស្សប្រហែល ៨ ឬច្រើនខែ បន្ទាប់ពីការចាក់លើកទី២ របស់ពួកគេ។ ខ្លួនគ្រោងនឹងចាប់ផ្តើមគ្រប់គ្រងការចាក់ថ្នាំបង្ការរោគដល់បុគ្គលិកថែទាំសុខភាព ដែលចាប់ផ្តើមនៅក្នុងខែធ្នូ និងដល់មនុស្សចាស់ ចាប់ពីខែមករាឆ្នាំក្រោយនេះ។ ប្រការនេះបានធ្វើឱ្យវ៉ាក់សាំង Pfizer គឺជាវ៉ាក់សាំងដំបូងគេបង្អស់ ដែលត្រូវបានអនុម័តសម្រាប់ចាក់លើកទី៣ នៅក្នុងប្រទេសជប៉ុន។

យ៉ាងណាក៏ដោយ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ឆ្នាំ ឬលើសនេះបន្ដិច គឺអាចមានសិទ្ធិទទួលបានវ៉ាក់សាំងចំនួន ២ដង ប៉ុណ្ណោះ។ ការចាក់ថ្នាំ Booster ឬដូសទី៣ នឹងត្រូវបានផ្តល់ឱ្យអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង សម្រាប់ក្នុងអំឡុងពេលនេះ ដោយសារទិន្នន័យស្តីពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង គឺនៅមានភាពខ្វះខាតសម្រាប់អ្នកដែលមានអាយុតិចជាងនេះ។ ក្រសួង​គ្រោង​នឹង​រំកិលការកំណត់​អាយុ​អ្នកដែល​មាន​សិទ្ធិ​ ​នៅ​ពេល​ដែលក្រុមហ៊ុន Pfizer ផ្តល់​ទិន្នន័យ​បន្ថែម​ទៀតបានគ្រប់គ្រាន់។ ក្រសួងក៏កំពុងពិចារណាផងដែរ អំពីការប្រើប្រាស់វ៉ាក់សាំងដូសទី៣ របស់ Moderna សម្រាប់ការចាក់ឱ្យសមាជិកក្រុមហ៊ុន និងសាកលវិទ្យាល័យនានា ចាប់ពីប្រហែលខែមីនាឆ្នាំក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: