សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសជាផ្លូវការចំពោះការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ខណៈមានពលរដ្ឋរបស់ខ្លួនច្រើនជាង ៤០០នាក់ បានឆ្លងជំងឺនេះ
- BY
- autoadmin
- November 13, 2021
អាជ្ញាធរនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសជាផ្លូវការកាលពីថ្ងៃសុក្រថា ប្រទេសរបស់ខ្លួនកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល នៅក្នុងខេត្ត Maniema ភាគខាងកើត។ ការផ្ទុះឡើងនេះត្រូវបានបញ្ជាក់ដោយការវិភាគសំណាក ដោយវិទ្យាស្ថានជាតិស្រាវជ្រាវជីវវេជ្ជសាស្ត្ររបស់កុងហ្គោ ខណៈមានករណីចំនួន ៤៥៨ រួចមកហើយដែលត្រូវបានបញ្ជាក់ថាឆ្លង ហើយក្នុងនោះមានអ្នកជំងឺ ១៧ នាក់ បានស្លាប់។

អភិបាលស្តីទីលោក Affani Idrissa Mangala បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងពិគ្រោះជាមួយមណ្ឌលសុខភាពដែលនៅជិតបំផុត ក្នុងករណីបើពួកគេមានគ្រុនក្តៅ កន្ទួល ភ្នែកឡើងក្រហម ក្អក និងផ្តាសាយ។ ជាមួយគ្នានេះដែរ នៅឯទីក្រុង Kinshasa ដែលជារដ្ឋធានីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏ត្រូវទទួលរងផលប៉ះពាល់ទៅលើតំបន់សុខភាពចំនួន ៤ ចាប់តាំងពីចុងខែសីហា ដោយសារជំងឺកញ្ជ្រឹលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






