អេស្ប៉ាញលត់វេលស៍ដល់ដីមធ្យម អ្វីដែលសំខាន់គឺអេស្ប៉ាញដាក់កីឡាករចាប់ឆាយចូលលេង
- October 12, 2018
អតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Paco Alcacer សុតបញ្ចូលទី 2 គ្រាប់និង 2 ទៀតសុតបញ្ចូលទីដោយ Ramos និង Bartar បញ្ចប់ក្រុមជម្រើសជាតិវ៊ែលដោយលទ្ធផល 4-1 នៅឯទឹកដី Cardiff ប្រទេសវេលស៍កាលពីយប់មិញ។

នៅក្នុងជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិវ៊ែលនិងអេស្ប៉ាញកាលពីម្សិលមិញ ពុំមានវត្តមានកំពូលខ្សែប្រយុទ្ធ Gareth Bale របស់ក្លឹបអធិរាជសរ Real Madrid បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិវេលស៍ឡើយ ដោយសារតែខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះពុំទាន់ជាសះស្បើយពីរបួសស្រួលបួលនៅឡើយទេ។ នៅក្នុងជំនួបកាលពីយប់នេះគឺជាការប្រកួតមិត្តភាពសាកជើងកីឡាករចំណូលថ្មីតែប៉ុណ្ណោះ ខណៈដែលក្រុមជម្រើសជាតិទាំងពីរពុំបានដាក់កីឡាករពេញជើងឲ្យចូលប្រកួត។
ទោះបីជាការប្រកួតនេះគឺដាក់សាកសមត្ថភាពកីឡាករចំណូលថ្មីយ៉ាងណាក៏ដោយ ប៉ុន្ដែក្រុមជម្រើសជាតិអេស្ប៉ាញបានបង្ហាញទំរង់លេងល្អមែនទែន ក្រោមការដឹកនាំរបស់លោក Luis Enrique។ ការដឹកនាំរបស់លោក Luis Enrique 3 ប្រកួតដំបូងនេះគឺមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ ដោយ 3 ប្រកួតរបស់លោក Luis Enrique ក្នុងការដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញនេះគឺឈ្នះទាំង 3 ប្រកួត។

បុត្រ
ប្រភព៖ 90min
- Share This Post:






