មកដឹងពីប្រវត្តិជួបគ្នា 3ប្រកួតចុងក្រោយជាមួយទីម័រខាងកើតមុនប៉ះគ្នាល្ងាចនេះ
- October 12, 2018
ក្រុមគោព្រៃកម្ពុជានឹងបើកទ្វារកីឡដ្ឋានជាតិអូឡាំពិកដើម្បីប្រកួតមិត្តភាពផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើតនៅវេលាម៉ោង ៦:៣០ ល្ងាចនេះបន្ទាប់ពីបានចាញ់ក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងលទ្ធផល ៣-១។ ជំនួបបីប្រកួតចុងក្រោយក្នុងការប៉ះគ្នារវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិទីម័រខាងកើតគឺកម្ពុជាបានយកឈ្នះទាំងបីប្រកួតដែលជំនួបនៅក្នុងឆ្នាំ ២០១៤ កម្ពុជាបានឈ្នះក្នុងលទ្ធផល ៣-២ ក្នុងពានរង្វាន់ AFF Championship 2014 ដែលធ្វើឡើងនៅប្រទេសវៀតណាមនិងសិង្ហបុរីនិងបានយកឈ្នះក្នុងលទ្ធផល ២-០ ក្នុងការប្រកួតមិត្តភាពក្នុងឆ្នាំ ២០១៦ និងជំនួបចុងក្រោយបានបញ្ចប់ក្នុងលទ្ធផល ៣-២ នៅក្នុងពានរង្វាន់ AFF Championship 2016 ដែលរៀបចំឡើងដោយសហប្រទេសគឺប្រទេសហ្វីលីពីននិងប្រទេសភូមា។



អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






