អាហ្សង់ទីនសង្ឃឹមថា Messi នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ព្រោះពេលនេះអាហ្សង់ទីនខ្វះអ្នកនាំលេង
- October 12, 2018
ក្រុមជម្រើសជាតិអាហ្សង់ទីននៅតែមានសង្ឃឹមថាខ្សែប្រយុទ្ធ Lionel Messi នឹងត្រលប់មកកាន់ក្រុមជម្រើសជាតិអាហ្សង់ទីនវិញក្នុងពេលឆាប់ៗនេះ ស្របពេលដែលអាហ្សង់ទីនកំពុងស្វែងរកពិធីលេងជាក្រុមឡើយវិញដោយគ្មានវត្តមានខ្សែប្រយុទ្ធ Lionel Messi នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។

ខ្សែប្រយុទ្ធ Lionel Messi បានអវត្តមានជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទិនបន្ទាប់ពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីបានបញ្ចប់ដោយអាហ្សង់ទីនត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ត្រឹមវគ្គ 16 ក្រុមចុងក្រោយដោយសារតែបារាំង។
នៅក្នុងជំនួបមិត្តភាពកាលពីម្សិលមិញរវាងក្រុមជម្រើសជាតិអាហ្សង់ទិននិងក្រុមជម្រើសអ៊ីរ៉ាក់បានបញ្ចប់ដោយអាហ្សង់ទីនយកឈ្នះអ៊ីរ៉ាក់ដោយលទ្ធផល 4-0 ខណៈដែលក្នុងជំនួបមិត្តភាពនោះគ្មានវត្តមានកំពូលខ្សែប្រយុទ្ធ Lionel Messi ឡើយ។ ទោះបីជាប្រកួតនេះគ្មានវត្តមាន Messi ចូលលេងក៏ដោយ ប៉ុន្ដែលោក Lionel Scaloni បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនបង្ហាញទំរង់លេងយ៉ាងល្អ ដោយពួកគេលេងសហការណ៍គ្នាជាក្រុមយកឈ្នះអ៊ីរ៉ាក់នៅក្នុងដីខ្លួនឯង។
បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពនេះលោក Lionel Scaloni បាននិយាយនៅក្នុងសន្និសីទកាសែតថា៖ ខ្ញុំសង្ឃឹមថា Messi នឹងត្រលប់មកកាន់ក្រុមជម្រើសជាតិវិញនៅក្នុងពេលអនាគត គាត់គឺជាកីឡាករល្អបំផុតនៅក្នុងលោក។ តែប្រសិនបើគាត់មិនត្រលប់មកវិញទេ ពួកយើងនឹងស្វែងរកពិធីលេងសហការណ៍គ្នាជាក្រុម នេះគឺជាគំនិតមួយ ពួកយើងលេងជាក្រុមប៉ុន្ដែពួកយើងពិបាកយកឈ្នះគេណាស់ ព្រោះគ្មាន Messi ជាអ្នកនាំបាល់លេង។

បុត្រ
ប្រភព៖ Goal
- Share This Post:






