Hazard បកស្រាយរឿងចាកចេញពី Chelsea ហើយថែមទាំងអួតខ្លួនជាកីឡាករល្អបំផុតទៀតផង
- October 12, 2018
នៅក្នុងរដូវកាលនេះក្លឹបតោខៀវ Chelsea ពុំអាចរក្សាអ្នកចាំទី Thibaut Courtois ឲ្យនៅបន្ដជាមួយនឹងក្លឹបបានទេ បន្ទាប់ពីអ្នកចាំទីសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានផ្ទេរចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹបអធិរាជសរ Real Madrid កាលពីចុងទីផ្សារដោះដូរកីឡាកររដូវក្ដៅមុននេះ ប៉ុន្ដែទោះបីជាយ៉ាងក៏ដោយ ក៏ Chelsea នៅតែរក្សាខ្សែប្រយុទ្ធ Eden Hazard ពីការចង់បានរបស់ Real Madrid ទោះបីជា Real Madrid ព្យាយាមផ្ដល់តម្លៃខ្លួនច្រើនកប់ពពកយ៉ាងណាក៏ដោយ។

ចំពោះ Hazard វាមិនមែនជារឿងអាថ៌កំបាំងទេដែល Hazard ចង់ចាកចេញពី Chelsea ដូចជារឿង Ronaldo ចាកចេញពី Real Madrid ទៅកាន់ Juventus អញ្ចឹង។ នៅក្នុងសន្និសីទកាសែតរបស់ប៊ែលហ្ស៊ិកអ្នកសារពត៌មានបានចោទជាសំណួរសួរទៅកាន់ Hazard អំពីការចង់ចាកចេញរបស់គេពីក្លឹបតោខៀវ Chelsea នៅក្នុងខែមករាខាងមុខនេះ ប៉ុន្ដែ Hazard បានបដិសេធថារូបគេមិនទាន់ចាកចេញពី Chelsea នៅក្នុងខែមករាខាងមុខនេះ រឿងនេះអាចកើតឡើងប៉ុន្ដែក្នុងពេលមួយដែលសមស្រប។ ក្នុងសន្និសីទកាសែតនោះ Hazard មិនត្រឹមបកស្រាយរឿងបំណងចង់ចាកចេញពី Chelsea ប៉ុណ្ណោះទេ ពោលគឺខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានលើកឡើងថារូបគេគឺជាកីឡាករល្អបំផុតក្នុងលោកទៀតផង។

បុត្រ
ប្រភព៖ Marca
- Share This Post:






