អន្តរជាតិ

ក្រុមហ៊ុន Pfizer កំពុងធ្វើការសាកល្បងថ្នាំគ្រាប់បង្ការជំងឺកូវីដ១៩ Paxlovid នៅក្នុងប្រទេសរុស្ស៊ី

BY
autoadmin
November 16, 2021

ប្រទេសរុស្ស៊ីបានផ្តល់ការយល់ព្រមឱ្យទៅក្រុមហ៊ុន Pfizer Inc ដើម្បីធ្វើការសាកល្បងព្យាបាលជំងឺ COVID-19 ដោយប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងនឹងមេរោគ ដែលក្រុមហ៊ុនបានពិសោធន៍នាពេលកន្លងមក។ ការសាកល្បងនេះបានធ្វើឡើងលើមនុស្សចំនួន ៩០នាក់ ដោយអ្នកខ្លះមានរោគសញ្ញា និងខ្លះគ្មានរោគសញ្ញាជំងឺ COVID-19 ដែលបានចាប់ផ្តើមនៅថ្ងៃទី១២ ខែវិច្ឆិកា ហើយនឹងបន្តរហូតដល់ខែមីនា ឆ្នាំ២០២៣។

ក្រុមហ៊ុន Pfizer បាននិយាយកាលពីដើមខែនេះថា ថ្នាំគ្រាប់ពិសោធន៍របស់ខ្លួនហៅថា Paxlovid ដែលជាថ្នាំទប់ស្កាត់អង់ស៊ីមប្រូតេអាស (protease inhibitor) បង្កើតឡើងដើម្បីបញ្ឈប់មេរោគពីការរីកធំធាត់ បានកាត់បន្ថយឱកាសនៃការចូលមន្ទីរពេទ្យ ឬការស្លាប់ ៨៩% សម្រាប់មនុស្សពេញវ័យដែលឈឺធ្ងន់ធ្ងរ។ ហើយក្រុមហ៊ុនសង្ឃឹម​ថា​ នឹង​ធ្វើ​ឱ្យ​ថ្នាំ​មាន​លក់​នៅ​ទូទាំង​ពិភពលោក​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: