ក្រុមហ៊ុន Novavax កំពុងស្នើសុំការយល់ព្រមឱ្យមានការប្រើប្រាស់លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួននៅក្នុងតំបន់អឺរ៉ុប
- BY
- autoadmin
- November 18, 2021
និយតករឱសថរបស់អឺរ៉ុប (EMA) កាលពីថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា ក្រុមហ៊ុនឱសថយក្ស Novavax បានដាក់ពាក្យសុំការអនុញ្ញាតសម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ ជាមួយនឹងការសម្រេចចិត្តដែលអាចធ្វើទៅបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ ប្រសិនបើវ៉ាក់សាំងត្រូវបានអនុម័ត វានឹងក្លាយជាការអនុញ្ញាតទី៥ សម្រាប់ការប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប ដោយវ៉ាក់សាំងចំនួន ៤ ផ្សេងទៀត ត្រូវបានផលិតដោយ BioNTech-Pfizer, AstraZeneca, Moderna និង Johnson & Johnson ។

ក្រុមឃ្លាំមើលឱសថបាននិយាយថា មតិមួយស្តីពីការអនុញ្ញាតទីផ្សារ អាចត្រូវបានចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ប្រសិនបើទិន្នន័យដែលបានដាក់ស្នើមានភាពរឹងមាំ និងពេញលេញដើម្បីបង្ហាញពីប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពនៃវ៉ាក់សាំង។ ប្រភពបាននិយាយថា ប្រសិនបើ EMA សន្និដ្ឋានថា អត្ថប្រយោជន៍នៃ Nuvaxovid លើសពីហានិភ័យរបស់វាក្នុងការការពារប្រឆាំងនឹង COVID-19 វានឹងផ្តល់អនុសាសន៍ឱ្យផ្តល់ការអនុញ្ញាតសម្រាប់ទីផ្សារតាមលក្ខខណ្ឌ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






