គ្រូបង្វឹក Juventus សុខចិត្តបោះលុយដុំពីការផ្ដល់ជូនរបស់ Man Utd ចោល ដើម្បីបន្ដដឹកនាំ Juventus
- October 13, 2018
លោក Massimiliano Allegri ដែលជាគ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus បានច្រានចោលសំណើររបស់ក្លឹបបិសាចក្រហម Manchester Untied ក្នុងការមកធ្វើជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United ជំនួសដំណែងលោក Jose Mourinho។

ក្លឹបបិសាចក្រហម Manchester United បានផ្ដល់សំណើរទៅកាន់លោក Massimiliano Allegri ដើម្បីយកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះមកបង្វឹកក្លឹបបិសាចក្រហម Manchester United ជំនួសដំណែងលោក Jose Mourinho ដែលដឹកនាំក្លឹបបិសាចក្រហម Manchester United ធ្លាក់ទំរង់លេងយ៉ាងខ្លាំង។ ក្លឹបបិសាចក្រហម Manchester United បានផ្ដល់ឲ្យលោក Allegri ក្នុងមួយឆ្នាំ 9លានអឺរ៉ូ ហើយថែមទាំងផ្ដល់ប្រាក់ឲ្យលោក Allegri ក្នុងមួយរដូវកាល 200លានអឺរ៉ូ ដើម្បីទុកសម្រាប់ទិញកីឡាករ។
តាមប្រភពជិតស្និទចេញពីក្លឹបបិសាចក្រហម Manchester United បានឲ្យដឹងថា៖ លោក Jose Mourinho អាចនឹងត្រូវក្លឹបបិសាចក្រហម Manchester United បណ្ដេញចេញក្នុងពេលឆាប់ៗនេះ ទោះបីជាលទ្ធផលឈ្នះចាញ់ក៏ដោយ។ ប៉ុន្ដែទោះបីជាក្លឹបបិសាចក្រហម Manchester United ហ៊ានដាក់សំណើរទៅកាន់លោក Allegri នឹងផ្ដល់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ ក៏គ្រូបង្វឹករូបនេះសុខចិត្តច្រានសំណើរនេះចោលដែរ ដោយគ្រូបង្វឹកសញ្ជាិតអុីតាលីលើកហេតុផលថាលោកមិនទាន់ចង់ចេញពីប្រទេសអុីតាលីទេ។

បុត្រ
ប្រភព៖ Goal
- Share This Post:






