កីឡា

វឌ្ឍនាកាប្រតិកម្មខ្លាំងជាមួយផេកមួយដែលបានរិះគន់ខ្លួនថាបានធ្វើចរិតតួឯក

BY
Khmernote Media
October 13, 2018

បន្ទាប់ពីការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើតដោយបញ្ចប់ក្នុងលទ្ធផល ២-២ ក៏មានផេកមួយចំនួនប្រតិកម្មនិងរិះគន់កីឡាករដើមកំណើតពីខេត្តកំពត ចាន់ វឌ្ឍនាកាដែលបានដើរតែម្នាក់ឯងក្រោយបញ្ចប់ការប្រកួតត្រូវបានគេលើកឡើងថាជាចរិតតួរឯក។

ផេកមួយបានបង្ហោះរូបភាពកីឡាករ ចាន់ វឌ្ឍនាកាដើរតែម្នាក់ឯងក្រោយចប់ការប្រកួតនិងបានសរសេរថា៖ “ជំងឺតួឯក មានន័យថា ជា​ទស្សនៈ​អាត្មានិយម បុគ្គលនិយម ដែល​ប្រកាន់​ថា មានតែ​ខ្លួន​ទេ​ដែល​ល្អ​ដាច់​គេ លើសគេ ផុត​គេ ជា​អ្នក​សំខាន់​ឬ​អស្ចារ្យ​ជាងគេ ប្រសិនបើ​ពុំមាន​វត្តមាន​របស់ខ្លួន​ទេ ពុំមាន​នរណា​ផ្សេង​អាច​ជំនួស​ខ្លួន​បានឡើយ​៕? ជឿថាខ្មែរអាចធ្វើបាន។ ភ្លាមៗនោះកីឡាករ ចាន់ វឌ្ឍនាកាក៏បានឆ្លើយតបទៅកាន់ផេកនោះថា “បាទដឹងពេលចប់ខ្ញុំរវល់អីអត់ គឺខ្ញុំទៅសម្ភាស កុំឃើញតែរូបភាពមួយផ្នែកយកមកវាយតម្លៃមនុស្ស បើសិនជាខ្ញុំមានជំងឺតួឯកមែនណ្ហើយណាស់ខ្ញុំឈប់ពីជម្រើសជាតិបាត់ហើយ និយាយម្ដងទៀតចុះកុំយករូបមួយផ្នែកដើម្បីវាយប្រហារខ្ញុំអី អរគុណសូមទានជ្រាប”។

 

អត្ថបទ៖ ប៊ុនហួរ

Share This Post: