អន្តរជាតិ

ទីក្រុងហុងកុងអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងចំណោមកុមារអាយុពី ៣ ទៅ ១៧ឆ្នាំ

BY
autoadmin
November 22, 2021

ទីក្រុងហុងកុងបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac Biotech លើក្រុមមនុស្សដែលមានអាយុចាប់ពី ៣ ទៅ ១៧ ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ លេខាធិការផ្នែកចំណីអាហារ និងសុខភាពរបស់ទីក្រុងបាននិយាយថា ក្មេងជំទង់អាយុពី ១២ ទៅ ១៧ឆ្នាំ នឹងត្រូវបានផ្តល់អាទិភាពក្នុងការទទួលថ្នាំបង្ការនេះ ដើម្បីគោលបំណងពង្រីកការចាក់វ៉ាក់សាំងបង្ការដល់កុមារនៅដំណាក់កាលក្រោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ការពង្រីកចំនួនប្រជាជនដែលមានសិទ្ធិទទួលវ៉ាក់សាំង បានកើតឡើងនៅពេលដែលយុទ្ធនាការចាក់ថ្នាំបង្ការរបស់ហុងកុងមិនមានល្អប្រសើរឡើងនោះឡើយ។ ភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងគឺមានសន្ទុះឡើង ជាពិសេសក្នុងចំណោមប្រជាជនវ័យចំណាស់ ដែលភាគច្រើនមិនព្រមទទួលសូម្បីតែមួយដូស។ ចាប់តាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ គឺមានប្រហែល ៦០% នៃពលរដ្ឋក្នុងស្រុកប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ នេះបើយោងតាមកម្មវិធីតាមដានវ៉ាក់សាំងរបស់ Bloomberg ខណៈ​នៅ​សិង្ហបុរីមានរហូតដល់ ៨០%៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: