ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម កើត រិទ្ធ បង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបកប្រែឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតរដ្ឋបាល និងសេចក្តីប្រកាសព័ត៌មាននានា តាមការចាំបាច់ទៅជាភាសាអង់គ្លេស បារាំង ចិន និងភាសារបរទេសផ្សេងទៀត

    BY Khmernote Media November 23, 2021
    ឯកឧត្តម កើត រិទ្ធ បង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបកប្រែឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតរដ្ឋបាល និងសេចក្តីប្រកាសព័ត៌មាននានា តាមការចាំបាច់ទៅជាភាសាអង់គ្លេស បារាំង ចិន និងភាសារបរទេសផ្សេងទៀត

    ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានតែងតាំងលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តធម៌ ជាប្រធានក្រុមការងារ អមដោយអនុប្រធាន និងសមាជិកចំនួន១៤រូបបន្ថែមទៀត សម្រាប់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបកប្រែភាសាបរទេស ក៏ត្រូវបានបែងចែកជាអនុក្រុមការងារចំនួនរួមមាន៖

    ទី១៖ អនុក្រុមការងារទទួលបន្ទុកបកប្រែភាសាអង់គ្លេស
    ទី២៖ អនុក្រុមការងារទទួលបន្ទុកបកប្រែភាសាបារាំង
    ទី៣៖ អនុក្រុមការងារទទួលបន្ទុកបកប្រែភាសាចិន។

    ក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបកប្រែភាសាបរទេសនៃក្រសួងយុត្តិធម៌ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

    * ទទួលបន្ទុកជាអ្នកបកប្រែភាសាផ្ទាល់មាត់ជូនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំ និងជំនួបផ្សេងៗជាមួយភ្ញៀវ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ
    * ធ្វើការបកប្រែឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតរដ្ឋបាល និងសេចក្តីប្រកាសព័ត៌មាននានា តាមការចាំបាច់ ទៅជាភាសាអង់គ្លេស បារាំង ចិន និងភាសារបរទេសផ្សេងទៀត បំពេញភារកិច្ចផ្សេងៗទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕

    Share This Post: