ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ញើលិខិតជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព

    BY soknita January 22, 2026
    ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ញើលិខិតជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តម ដូណាល់​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បានផ្ញើសារលិខិតរបស់ឯកឧត្តម​ ដូណាល់​ ជេ​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ជូនចំពោះសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​។

    ក្នុងសារលិខិរបស់ ឯកឧត្តម ដូណាល់​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បានផ្ញើជូនសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​ នៃក្រុមប្រឹក្សាសន្តិភាព​ (Board of Peace) និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព៕

    ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

    Share This Post: