ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនលក់​បរិក្ខារ​ជួសជុល​ទូរស័ព្ទ​និង​បន្លាស់ សាន់សាញ​ ឃ្វីគ កម្ពុជា បានផ្តល់ការបញ្ចុះតម្លៃពិសេសក្នុងឱកាសគម្រប់ខួប មួយឆ្នាំរបស់ខ្លួន

    BY Khmernote Media October 14, 2018
    ក្រុមហ៊ុនលក់​បរិក្ខារ​ជួសជុល​ទូរស័ព្ទ​និង​បន្លាស់ សាន់សាញ​ ឃ្វីគ កម្ពុជា បានផ្តល់ការបញ្ចុះតម្លៃពិសេសក្នុងឱកាសគម្រប់ខួប មួយឆ្នាំរបស់ខ្លួន

    ក្នុងឱកាសគម្រប់ខួបមួយឆ្នាំរបស់ ក្រុមហ៊ុន លក់គ្រឿងបន្លាស់ទូរស័ព្ទ និង បរិក្ខារ​ជួសជុលទូរស័ព្ទ សាន់សាញ ឃ្វីគ កម្ពុជា នៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ នឹងមានការបញ្ចុះតម្លៃពិសេសពី ១០% រហូត ដល់ទៅ៣០ % រាល់ការជាវទំនិញនៅក្នុងក្រុមហ៊ុន សាន់សាញ​ ឃ្វីគ កម្ពុជា។

    ជាមួយគ្នានេះផងដែរ កញ្ញា​ គួសៀមអេង​ ប្រធានទីផ្សាររបស់ ក្រុមហ៊ុន សាន់សាញ​ ឃ្វីគ កម្ពុជា បានមានប្រសាសន៍ថា” ការបោះជំហានក្នុងការនាំយក សម្ភារៈដើម្បីជួសជុលទូរស័ព្ទ​ ដ៏ទំនើបទាំងនេះចូលមកទីផ្សារកម្ពុជា ដោយសារតែការមើលឃើញពីតម្រូវការដ៏ច្រើនលើសលប់នូវ​គ្រឿងបន្លាស់ទូរស័ព្ទ ក៏ដូចជាឧបករណ៍ទំនើបៗ ដើម្បីជួលជុលទូរស័ព្ទ ព្រោះស្មាតហ្វូនកាន់តែទំនើបនោះ​សំភារៈ​សម្រាប់ជួសជុលរបស់ស្មាតហ្វូនទាំងនោះត្រូវតែទំនើបដូចគ្នា ទើបអាចជួសជុលស្មាតហ្វូនរបស់អតិថិជនបានដូចដើម ហើយមានគុណភាពខ្ពស់ក្នុងការប្រើប្រាស់ដូចគ្នា”។

    អ្នក​នាង​បានបន្តទៀតថា” សម្រាប់ឱកាសគម្រប់ខួបមួយឆ្នាំរបស់ ក្រុមហ៊ុន សាន់សាញ ឃ្វីគ​ កម្ពុជា នេះ​ផងដែរ​ ក៏មានប្រូម៉ូសិនពិសេស សម្រាប់អតិថិជនដែលទិញសម្ភារៈជួសជុលទូរស័ព្ទ ឬផលិតផលជាច្រើនផ្សេងទៀតនៅក្នុង​ Show Room សាន់សាញ ឃ្វីគ កម្ពុជា នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី ១០% រហូតដល់ទៅ ៣០% ចាប់ពីថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ រហូតដល់ទៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨”។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាន់សាញ ឃ្វីគ កម្ពុជា មាន Showroom ចំនួន៣ ដែលទីតាំទី១ គឺ សាន់សាញឃ្វីគសាខាកណ្តាល(ជិតស្តុបទេពផន) ដែលមានលេខទូរស័ព្ទទំនាក់ទនងលេខ 070669559/017699559​ ​ សាខា​ឃ្លាំង​រំសេវ​ ដែលមានលេខទូរស័ព្ទទំនាក់ទនងលេខ​070933966/078933633​ និង​សាខា​បាត់ដំបង ​ដែលមានលេខទូរស័ព្ទទំនាក់ទនងលេខ 016/081933993។ ផលិតផលរបស់ក្រុមហ៊ុន សុទ្ធតែជាផលិតផលដែលមានគុណភាពនាំយកមកពីបរទេសដើម្បីបំពេញតម្រូវការ និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay