ប្រទេសហ្វីលីពីនសម្រេចចិត្តបិទជើងហោះហើរអន្តរជាតិរបស់ខ្លួន បន្ទាប់ពីពិភពលោកកំពុងព្រួយបារម្ភមេរោគកូវីដ Omicron
- BY
- autoadmin
- November 29, 2021
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋាភិបាលហ្វីលីពីនបានសម្រេចចិត្តបិទជើងហោះហើរអន្តរជាតិរបស់ខ្លួនម្តងទៀត បន្ទាប់ពីប្រទេសនេះទើបតែគ្រោងនឹងអនុញ្ញាតឱ្យមានភ្ញៀវទេសចរអន្តរជាតិមួយចំនួនចូលមកប៉ុណ្ណោះ។ ការសម្រេចនេះបានកើតឡើងនៅពេលដែលពិភពលោកកំពុងព្រួយបារម្ភពីមេរោគកូវីដ១៩បំប្លែងថ្មី Omicron ដែលជាវ៉ារ្យ៉ង់ថ្មី និងកំពុងរីករាលដាលនៅក្នុងទ្វីបអាហ្រ្វិក និងអឺរ៉ុប។

ការផ្លាស់ប្ដូរនេះគឺត្រឹមតែ ២ថ្ងៃ បន្ទាប់ពីខ្លួនបានប្រកាសពីផែនការ ដើម្បីចាប់ផ្តើមទទួលយកអ្នកធ្វើដំណើរបរទេស ដែលបានចាក់វ៉ាក់សាំង ២ដង ពីប្រទេស និងតំបន់ ដែលមានហានិភ័យទាបប្រហែល ៣០ ដោយចាប់ផ្តើមពីថ្ងៃពុធខាងមុខនេះ។ រដ្ឋាភិបាលក៏បានប្រកាសថា ខ្លួនបានអនុម័តលើការហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក និងអឺរ៉ុបចំនួន ១៤ រួមទាំងអាហ្វ្រិកខាងត្បូង និងបូតស្វាណា ក៏ដូចជាអ៊ីតាលី និងហូឡង់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






