អាឡឺម៉ង់បង្កើតកំណត់ត្រាដ៏អាក្រក់បំផុតនៅក្នុងឆ្នាំ 2018 នេះ
- October 17, 2018
ក្រុមជម្រើសជាតិអាឡឺម៉ង់បានបង្កើតកំណត់ត្រាដ៏អាក្រក់ដ៏ធំមួយនៅក្នុងឆ្នាំ 2018 នេះបន្ទាប់ពីចាញ់ក្រុមជម្រើសជាតិបារាំងកាលពីយប់មិញដោយលទ្ធផល 2-1។

ឆ្នាំ 2018 នេះគឺជាឆ្នាំដែលអាឡឺម៉ង់បង្កើតកំណត់អាក្រក់ដ៏ធំមួយនៅក្នុងប្រវតិ្តសាស្រ្ដបាល់ទាត់របស់ពួកគេ ដោយក្នុងឆ្នាំ 2018 នេះអាឡឺម៉ង់បានប្រកួតចាញ់ដល់ទៅ 6 ប្រកួតឯណោះ ជាពិសេសគឺអាឡឺម៉ង់ធ្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីត្រឹមវគ្គចែកពូល។ កំណត់ត្រាចាញ់របស់អាឡឺម៉ង់នៅក្នុងឆ្នាំ 2018 នេះគឺចាញ់ក្រោមថ្វីជើងក្រុមជម្រើសជាតិ៖ ប្រេស៊ីល អូទ្រីស ម៉ិកស៊ីកូ កូរ៉េខាងត្បូង ហូឡង់ និងចុងក្រោយចាញ់ក្រុមជម្រើសជាតិបារាំងដោយលទ្ធផល 2-1 កាលពីម្សិលមិញនេះ។ គីតត្រឹមខែតុលាឆ្នាំនេះក្រុមជម្រើសជាតិអាឡឺម៉ង់ចាញ់ដល់ទៅ 6 ប្រកួតទៅហើយ នៅហើយក្នុងខែក្រោយនេះក្រុមជម្រើសជាតិអាឡឺម៉ង់នឹងត្រូវមានប្រកួតមិត្តភាពជាច្រើនទៀតដូចជាប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិរុស្សីនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






