Man Utd ចង់បន្ដកុងត្រាជាមួយនឹង Martial ខណៈដែលលោក Mourinho បែរជាចង់លក់ Martial ទៅវិញ
- October 17, 2018
ក្លឹបបិសាចក្រហម Manchester United ស្ថិតក្រោមចំណាប់អារម្មណ៍ថាខ្សែបម្រើ Anthony Martial នឹងចុះហត្ថលេខាបន្ដកុងត្រាថ្មីរយៈពេល 5 ឆ្នាំជាមួយនឹងក្លឹបបិសាចក្រហម Manchester United នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Metro។

លោក Jose Mourinho ដែលមានបំណងចង់លក់ខ្សែបម្រើ Anthony Martial នៅក្នុងខែមករាខាងមុខនេះ ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះក្លឹបបិសាចក្រហម Manchester United បានចចារជាមួយនឹងខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ហើយជឿជាក់ថា Martial នឹងបន្ដស្នាក់នៅជាមួយនឹងក្លឹបបិសាចក្រហម Manchester United។ កិច្ចព្រមព្រៀងរបស់ Martial នេះនឹងធ្វើឡើងម្ដងបន្ដិចៗដើម្បីចង់បង្ហាញថាក្លឹបបិសាចក្រហម Manchester United នៅតែមានជំនឿលើលោក Jose Mourinho ប៉ុន្ដែក្លឹបនៅតែមានក្ដីបារម្ភថាលោក Jose Mourinho នៅតែមានបំណងចង់កីឡាករចេញខ្លះនៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






