ចិនយករថយន្តធំៗជិត ៥០គ្រឿង ដែលមានទម្ងន់សរុប ១,៦៨០តោន ដាក់ចតចោលលើស្ពាន ដើម្បីតេស្តគុណភាពស្ពានទើបសាងសង់ហើយថ្មីៗ
- BY
- autoadmin
- December 2, 2021
កាលពីថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទេសចិនតាមរយៈសារព័ត៌មាន ស៊ីនហួរ បានបង្ហោះរូបភាពពីលើអាកាសមួយចំនួន ដែលបង្ហាញពីការធ្វើតេស្ដទម្ងន់នៅស្ពាន Yangbaoshan នៅឯតំបន់ Guiding County ខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។

ក្នុងនោះផងដែរ គេឃើញមានរថយន្តធុនធំចំនួន ៤៨ គ្រឿង ដែលមានទម្ងន់សរុប ១,៦៨០តោន ត្រូវបានគេដាក់ចតនៅលើស្ពាន ដើម្បីសាកល្បងគុណភាពសំណង់ និងលក្ខណៈមេកានិចនៃរចនាសម្ព័ន្ធស្ពាន។ ស្ពាននេះមានវិសាលភាពកម្ពស់ ៦៥០ ម៉ែត្រ គឺជាផ្នែកមួយនៃផ្លូវហាយវេរវាង Guiyang-Huangping ដែលមានប្រវែងសរុប ១,១១២ ម៉ែត្រ៕





អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






