អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសជប៉ុន ប៉ុន្ដែពុំមានហានិភ័យពី​រលក​យក្ស​ស៊ូណាមិ​នោះទេ

BY
autoadmin
December 3, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសជប៉ុន នៅម៉ោង ៩ និង ២៨ នាទីព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។ វាបានចុះកត់ត្រាអាំងតង់ស៊ីតេរហូតដល់ -៥ នៅលើមាត្រដ្ឋានរញ្ជួយដីរបស់ប្រទេសជប៉ុនពី ០ ដល់ ៧ នៅភាគខាងជើងខេត្ត Wakayama ។

ការរញ្ជួយត្រូវបានកត់ត្រានៅក្នុងខេត្តជិតខាង រួមមាន Mie, Hyogo, Tokushima និង Kagawa ហើយចំណុចកណ្តាលគឺនៅលើឆ្នេរសមុទ្រ Wakayama ។ ប៉ុន្តែ​មន្ត្រី​និយាយ​ថា មិន​មាន​ការ​គំរាម​កំហែង​ពី​រលក​យក្ស​ស៊ូណាមិ​ទេ។ យ៉ាងណាមិញ គេនៅមិនទាន់មានព័ត៌មានលម្អិតពីការខូចខាតក្នុងទំហំប៉ុនណានៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: