ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអោយមេទ័ពវៀតណាម ទទួលបន្ទុកព្រំដែនអោយសុំទោសកម្ពុជា ដែលបាននិយាយថា ការឆ្លងកូវីដនៅវៀតណាមនាំចូលពីកម្ពុជា
BY Khmernote Media
December 6, 2021
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម វ៉ាង វិនធៀន (Wang Wen tian)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែងជិត ១០០គីឡូម៉ែត្រ។

ថ្លែងនៅក្នុងពិធីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗលើឧត្តមសេនីយ៍យោធាវៀតណាមម្នាក់ទទួលបន្ទុកព្រំដែន គឺលោកឧត្តមសេនីយ៍ Hoàng Xuân Chiến ដែលបានធ្វើសន្និសីទសារព័ត៌មានថា ការឆ្លងកូវីដនៅក្នុងប្រទេសវៀតណាមធ្ងន់ធ្ងរ បានហូរពីកម្ពុជាចូលទៅវៀតណាម។ សម្តេចតេជោ បានប្រតិកម្មធ្ងន់ៗឱ្យឧត្តមសេសនីយ៍រូបនោះធ្វើការសុំទោស ព្រោះសំដីបែបនេះ ជាការប្រមាថ មកលើកម្ពុជា៕