ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ចេញវិធានប្រតិបត្តិការស្តង់ដារ ដើម្បីគ្រប់គ្រងអ្នកដំណើរមកអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា

    BY Khmernote Media December 6, 2021
    ក្រសួងសុខាភិបាល ចេញវិធានប្រតិបត្តិការស្តង់ដារ ដើម្បីគ្រប់គ្រងអ្នកដំណើរមកអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចលេខ ៥២៣ ស.ខ.ល. ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រង អ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។

    ដើម្បីធានាឲ្យមានសង្គតិភាពក្នុងការគ្រប់គ្រងអ្នកដំណើរ ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ និងយោងតាមសេចក្ដីសម្រេចលេខ ៥០៤ សខល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ក្រុមការងារបច្ចេកទេសនៃក្រសួងសុខាភិបាល សហការជាមួយក្រុមការងារអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក និងអនុគណៈកម្មាការបច្ចេកទេសនិងព្យាបាល ព្រមទាំងអនុគណៈកម្មាការពាក់ព័ន្ធបានរៀបចំជានីតិវិធី ប្រតិបត្តិស្ដង់ដារនេះដើម្បីដាក់ឲ្យអនុវត្ត​ ៕

    សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល លម្អិតដូចខាងក្រោម៖

    Share This Post: