តុលាការមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ
- BY
- autoadmin
- December 6, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានរបបយោធាធ្វើរដ្ឋប្រហារទម្លាក់ គឺលោកស្រី អ៊ុងសាន ស៊ូជី បានទទួលការដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ នៅថ្ងៃច័ន្ទនេះផ្ទាល់ ពីបទញុះញង់ និងការរំលោភច្បាប់ស្តីពីគ្រោះមហន្តរាយធម្មជាតិ។

ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងដែរថា ប្រធានាធិបតីលោក Win Myint ក៏បានទទួលការកាត់ទោសដាក់ពន្ធនាគារដូចគ្នា នៅក្នុងសាលក្រមដំបូងប្រឆាំងនឹងអតីតមេដឹកនាំទាំង ២ ដែលត្រូវបានកាត់ទោស បន្ទាប់ពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ដើមឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






