ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងហេតុការផ្ទុះភ្នំភ្លើង នៅឯប្រទេសឥណ្ឌូណេស៊ីកាលពីម្សិលមិញ បានកើនឡើងដល់ ២២នាក់ និង ២២នាក់ ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ

    BY autoadmin December 7, 2021
    ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងហេតុការផ្ទុះភ្នំភ្លើង នៅឯប្រទេសឥណ្ឌូណេស៊ីកាលពីម្សិលមិញ បានកើនឡើងដល់ ២២នាក់ និង ២២នាក់ ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ

    អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ២២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ នៅក្នុងហេតុការផ្ទុះភ្នំភ្លើងមួយ នៅលើកោះចាវ៉ា ប្រទេសឥណ្ឌូណេស៊ី។ ភ្នំភ្លើងមួយនោះមានឈ្មោះថា Semeru មានកម្ពស់ ៣,៦០០ ម៉ែត្រ ស្ថិតក្នុងខេត្តចាវ៉ាខាងកើត បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យមានការសាយភាយផេះ និង​កម្អែ​ភ្នំភ្លើង ​ចូល​ទៅ​ក្នុង​តំបន់​លំនៅឋានរបស់ពលរដ្ឋដែល​នៅ​ជើង​ភ្នំភ្លើង។ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២២ នាក់ និង ៥៦ នាក់ បានរងរបួស ខណៈមនុស្ស​ ២២​នាក់​ ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។

    ការ​ផ្ទុះ​នេះ​បាន​បណ្តាល​ឱ្យ​ខូច​ខាត​ផ្ទះ​ប្រមាណ​ជា​ ៣,០០០​ ខ្នង ​នៅ​ក្បែរ​តំបន់ភ្នំនោះ ហើយរូបភាពវីដេអូមួយចំនួនក៏បានបង្ហាញពីផ្ទះ ដែលកប់ក្រោមដំបូលផ្ទះរបស់ពួកគេ។ ទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិនិយាយថា ចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើងបន្ថែមទៀត ប៉ុន្តែ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​របស់​ខ្លួន​ត្រូវ​បាន​រារាំង​ដោយ​អាកាសធាតុ​អាក្រក់ ខណៈ​កម្មករ​ព្យាយាម​ជីក​យក​កកាយដីភក់​ដោយ​ដៃ។ គួរឱ្យដឹងដែរថា ការផ្ទុះមួយនៅឆ្នាំ១៩៩៤ របស់ភ្នំ Semeru ក៏ធ្លាប់បណ្តាលឱ្យមនុស្សស្លាប់ច្រើនដែរ ប៉ុន្តែការផ្ទុះចុងក្រោយនេះ បានធ្វើឱ្យមានការខូចខាតកាន់តែធំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: