ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កីឡដ្ឋានស្តង់ដារអន្តរជាតិខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់ទាំងមូលនាពាក់កណ្ដាលឆ្នាំ២០២២ ក្រោមជំនួនឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិក

    BY Khmernote Media December 8, 2021
    កីឡដ្ឋានស្តង់ដារអន្តរជាតិខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់ទាំងមូលនាពាក់កណ្ដាលឆ្នាំ២០២២ ក្រោមជំនួនឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិក

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ មើលវឌ្ឍនភាពនៃការសាងសង់មណ្ឌលកីឡាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។

    ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ គឺសាងសង់តាមលក្ខណៈបច្ចេសស្តង់ដារអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងបានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងណាហ្គាវើលបេះដូងសប្បុរសរួមទាំងពីសំណាក់សប្បុរសជននានាដ៏ទៃទៀត។

    កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិក មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ៕

    ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ

    Share This Post: