ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះនៅផ្ទះលក់ម៉ូតូមួយកន្លែង នៅក្រុងកំពត បណ្តាលអោយខូចខាតរថយន្តចំនួន ២គ្រឿង និងម៉ូតូជាង ៥០គ្រឿង
BY Khmernote Media
December 9, 2021
ក្រុងកំពត៖ យោងតាមការចុះផ្សាយរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា (ព័ត៌មានបឋម) នៅវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មានអគិ្គភ័យមួយករណី កើតឡើងនៅផ្ទះលក់ម៉ូតូ មួយកន្លែងស្ថិតនៅក្នុងក្រុងកំពត បណ្តាលឲ្យខូចខាតសម្ភារៈក្នុងផ្ទះ ខូចខាតរថយន្តចំនួន ០២គ្រឿង និងម៉ូតូ ៥៧គ្រឿងទៀតក៏រងការប៉ះពាល់និងខូចខាត ដែរ។

លោកឧត្តមសេនីយ៍ទោស្នងការឲ្យដឹងបន្ថែមថា សមត្ថកិច្ចចម្រុះបានចុះអន្តរាគមន៍ជួយពន្លត់ និងបន្តស្រាវជ្រាវរកមូលហេតុ នាំឲ្យកើតមានអគ្គិភយ័នេះ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត










