ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ជូនព័ត៌មានរួមគ្នា ស្តីពីបច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron)
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានរួមគ្នារវាង ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ស្តីពី បច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ដែលកំពុងចរាចរយ៉ាងឆាប់រហ័ស ដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែននៅលើសាកលលោក៖ ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតបដើម្បីជៀសវាងការសោកស្តាយ។

បើទោះបីយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសប្រកបដោយជោគជ័យ ដោយគិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ មានចំនួន ១០១,១០% នៃប្រជាជនគោលដៅ ១០លាននាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ក៏មួយដូស ហើយមនុស្សពេញវ័យ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ សរុបបានចំនួន ៩៦,២២% រីឯបុគ្កលិកដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ទទួលបានចាក់វ៉ាក់សាំងកូវីដ-១៩ សរុបបាន ៩៥,២២% និងបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេសបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសពេញលេញសរុបបាន ១០០% ហើយមនុស្សវ័យចាស់ដែលមានអាយុ ចាប់ពី៦០ឆ្នាំឡើងទៅ ក៏ត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសពេញលេញបានចំនួន ៩៩% នៃចំនួនសរុបក្រុមអាយុ នេះផងដែរ។ លទ្ធផលនេះ គឺជាសមិទ្ធិផលដ៏ធំសម្បើមរបស់កម្ពុជា តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួននោះឡើយ ៕
ខាងក្រោមនេះ ជាសេចក្ដីជូនព័ត៌មានលម្អិតរបស់ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា៖







