សហរដ្ឋអាមេរិកអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ របស់ក្រុមហ៊ុន Pfizer ចំពោះក្មេងជំទង់អាយុពី ១៧ ទៅ ១៨ឆ្នាំ
- BY
- autoadmin
- December 10, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា និយតករសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានពង្រីកសិទ្ធិទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ដល់ក្មេងអាយុ ១៦ និង ១៧ឆ្នាំ ខណៈដែលមន្ត្រីសុខាភិបាលសាធារណៈក៏កំពុងជំរុញឱ្យជនជាតិអាមេរិក ទៅទទួលការចាក់វ៉ាក់សាំងលើកទី៣ ដោយសារការព្រួយបារម្ភអំពីវ៉ារ្យ៉ង់ថ្មីគឺ Omicron ។

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បាននិយាយថា ខ្លួនបានធ្វើវិសោធនកម្មការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់របស់ខ្លួន លើវ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer Inc (PFE.N) និងវ៉ាក់សាំង BioNTech SE ដើម្បីអនុញ្ញាតឱ្យយុវជន ដែលមានអាយុពី ១៦ – ១៧ឆ្នាំ ទទួលការចាក់វ៉ាក់សាំងលើកទី៣ យ៉ាងហោចណាស់ប្រាំមួយខែ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី ២ របស់ពួកគេ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) ក៏បានចុះហត្ថលេខាលើការចាក់ថ្នាំបង្ការរោគផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






