កីឡា

ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានចេញដំណើរទៅបោះជំរុំហ្វឹកហាត់នៅប្រទេសថៃនាព្រឹកថ្ងៃអាទិត្យនេះ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Futsal Championship 2018

BY
Khmernote Media
October 21, 2018

នាព្រឹកថ្ងៃអាទិត្យនេះក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដឹកនាំដោយលោក ឃុល ភីរម្យ ដែលជានាយកបាល់ទាត់ហ្វូតសាលបានចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ព្រះរាជាណាចក្រថៃដើម្បីធ្វើការបោះជំរុំហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតពានរង្វាន់ AFF Futsal Championship 2018 ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី 5-11 ខែវិច្ឆិកាខាងមុខនេះ។

ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលបានចេញដំណើរទៅបោះជំរុំនៅប្រទេសថៃនាព្រឹកនេះគឺដើម្បីឲ្យកីឡាករទាំងអស់ដាក់ចិត្តដាក់កាយសម្រាប់ការហ្វឹកហាត់ ហើយនឹងមានការប្រកួតមិត្តភាពជាមួយនឹងក្លឹបធំៗនៅឯប្រទេសថៃដើម្បីដកស្រង់បទពិសោធន៍ដើម្បីត្រៀមខ្លួនចូលប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 ដែលធ្វើឡើងនៅក្នុងទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី។ ដំណើរទៅបោះជំរុំរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានៅឯប្រទេសថៃនឹងធ្វើឡើងរយៈពេល 6 ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី 21 ដល់ 27 ខែតុលានេះ។ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាមានសមាជិកចំនួន 20 រូបដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកោះហៅពីក្លឹបហ្វូតសាលធំៗនៅឯប្រទេសកម្ពុជាដើម្បីឲ្យចូលខ្លួនបង្ហាញសមត្ថភាពលើឆាកអន្ដរជាតិ ជាពិសេសដើម្បីវិស័យកីឡាហ្វូតសាលកម្ពុជាឲ្យកាន់រីកចម្រើនមួយកម្រិតទៀត ស្របពេលដែលកីឡាហ្វូតសាលកំពុងរីកចម្រើនខ្លាំងក្នុងសកលលោកមិនថាតែប្រទេសកម្ពុជាទេ។

បុត្រ

Share This Post: