អន្តរជាតិ

បុគ្គលិកពេទ្យច្រឡំ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អោយក្មេងប្រុសវៀតណាមម្នាក់ ចំនួន ២ដង ក្នុងរយៈពេលត្រឹមតែ ១០នាទី

BY
autoadmin
December 18, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ក្មេងប្រុសវ័យជំទង់ម្នាក់ នៅខេត្ត Quang Nam ភាគកណ្តាលនៃប្រទេសវៀតណាម បានទទួលវ៉ាក់សាំង Pfizer ចំនួន ២ដង ដោយចៃដន្យត្រឹមតែរយៈពេល ១០ នាទីដាច់ពីគ្នា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ បើតាមតំណាងសាលាម្នាក់បានឱ្យដឹងថា ក្មេងប្រុសម្នាក់នោះជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ Tran Cao Van ក្នុងទីក្រុង Tam Ky ហើយនៅថ្ងៃកើតហេតុ រូបគេបានទទួលវ៉ាក់សាំងបង្ការជំងឺ​ COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ២ដង ដោយសារការយល់ច្រឡំរបស់បុគ្គលិកពេទ្យ ដែលកំពុងប្រចាំការនៅទីនោះ។

ការពិតទៅក្មេងប្រុសវ័យជំទង់រូបនោះ គួរត្រូវអង្គុយរង់ចាំ ៣០នាទី ដើម្បីពិនិត្យមើលស្ថានភាពបន្ទាប់ពីចាក់វ៉ាក់សាំងរួច ទៅតាមទីតាំងដែលកំណត់ដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Tam Ky ។ ប៉ុន្តែនៅពេលនោះគឺរូបគេមិនបានទៅអង្គុយតាមការណែនាំទេ ដោយគ្រាន់តែបានប្ដូរពីតុមួយទៅតុមួយប៉ុណ្ណោះ ដែលជាហេតុបុគ្គលិកពេទ្យស្មានថា គាត់មិនទាន់បានចាក់វ៉ាក់សាំងរួច។ យ៉ាងណាក៏ដោយ ក្មេងប្រុសរូបនោះត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលសុខភាពភ្លាមៗ ដើម្បីរង់ចាំមើលស្ថានភាពសុខភាពរហូតដល់ថ្ងៃបន្ទាប់៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: