កីឡា

ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានឹងធ្វើការប្រកួតមិត្តភាពជាមួយនឹងក្លឹបកំពូលៗរបស់ថៃក្នុងកំឡុងពេលបោះជំរុំហ្វឹកហាត់នេះ

BY
Khmernote Media
October 23, 2018

ក្នុងកំឡុងពេលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបោះជំរុំហ្វឹកហាត់នៅឯទីក្រុងបាងកកប្រទេសថៃនេះ តាមពត៌មានផ្លូវការពីគ្រូបង្វឹកផ្ទាល់របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានឲ្យដឹងថា៖ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានឹងមានការប្រកួតមិត្តភាពដ៏ទៅ 3 ប្រកួតនៅក្នុងកំឡុងពេលបោះជំរុំហ្វឹកហាត់នេះ។

ក្នុងព្រឹកថ្ងៃទី 23 ខែតុលានេះគឺជាការហ្វឹកហាត់លើកទី 2 របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលបន្ដធ្វើឡើងនៅក្នុងកីឡដ្ឋាន Phuti Anan Stadium ដែលជាកីឡដ្ឋានរបស់ក្លឹប Rachanavy ហើយក្លឹបមួយនេះសព្វថ្ងៃកំពុងប្រកបអាជីពនៅក្នុងលីគកំពូលហ្វូតសាលរបស់ព្រះរាជាណាចក្រថៃ។ ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានឹងធ្វើឡើងដូចជា៖

1. ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា vs ក្លឹប Rachanavy FC នៅឯកីឡដ្ឋាន Phuti Anan Stadium នៅថ្ងៃទី 24 ខែតុលា 2018 វេលាម៉ោង 3:00រសៀល

2. ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា vs ក្លឹប SamutSakhorn University នៅឯកីឡដ្ឋាន Phuti Anan Stadium នៅថ្ងៃទី 25 ខែតុលា 2018 វេលាម៉ោង 3:00រសៀល

3. ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា vs ក្លឹប Bangkok City FC នៅឯកីឡដ្ឋាន Phuti Anan Stadium នៅថ្ងៃទី 26 ខែតុលា 2018 វេលាម៉ោង 3:00រសៀល។

ការប្រកួតមិត្តភាពទាំង 3 គូររបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានេះនឹងមានការផ្សាយបន្ដផ្ទាល់នៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាហ្វូតសាលកម្ពុជា Cambodia Futsal។

បុត្រ

 

Share This Post: