កីឡា

សហព័ន្ធកីឡាបាល់ទាត់ថៃអញ្ចើញក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាទៅទស្សនាវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ PTT Thailand Five

BY
Khmernote Media
October 23, 2018

នារសៀលថ្ងៃទី 23 នេះសហព័ន្ធបាល់ទាត់នៃព្រះរាជណាចក្រថៃបានអញ្ចើញក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាទៅទស្សនាការប្រកួតហ្វូតសាលថ្នាក់អន្ដរជាតិ PTT Thailand Five ក្នុងកំឡុងពេលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាកំពុងបោះជំរុំនៅក្នុងប្រទេសថៃ។

ការប្រកួតពានរង្វាន់អន្ដរជាតិ PTT Thailand Five នេះគឺមានប្រទេសចំនួន 4 ចូលរួមដោយមានក្រុមជម្រើសជាតិហ្វូតសាលដូចជា៖ ម៉ាឡេស៊ី,  អ៊ូសបេគីស្ថាន, អង់គ្លេស និងព្រះរាជាណាចក្រថៃ។ ហើយការអញ្ចើញរបស់សហព័ន្ធកីឡាបាល់ទាត់ថៃក្នុងរសៀលថ្ងៃទី 23 នេះគឺអញ្ចើញក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាទៅទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ PTT Thailand Five រវាងក្រុមជម្រើសជាតិថៃ និង ក្រុមជម្រើសជាតិ អ៊ូសបេគីស្ថាន។ សកម្មភាពនិងរូបភាពនៃការចូលរួមទស្សនារបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានារសៀលថ្ងៃទី 23 ខែតុលានេះ។



បុត្រ

Share This Post: