ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលថៃ សម្រេចអនុវត្តដាក់ឲ្យចត្តាឡីស័កភ្ញៀវទេសចរអន្តរជាតិ ដែលចូលប្រទេសខ្លួនឡើងវិញទាំងអស់ ក្រោយមានការរាលដាលមេរោគ អូមីក្រុង

    BY autoadmin December 22, 2021
    រដ្ឋាភិបាលថៃ សម្រេចអនុវត្តដាក់ឲ្យចត្តាឡីស័កភ្ញៀវទេសចរអន្តរជាតិ ដែលចូលប្រទេសខ្លួនឡើងវិញទាំងអស់ ក្រោយមានការរាលដាលមេរោគ អូមីក្រុង

    រដ្ឋាភិបាលថៃបាននិយាយថា ខ្លួនកំពុងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវការធ្វើចត្តាឡីស័កទប់ស្កាត់ជំងឺ COVID-19 សម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ដែលចូលមកប្រទេសខ្លួន ដោយសារតែការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុង។ រំលឹកដែរថា កាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលថៃបានដកតម្រូវការដាក់ដាច់ដោយឡែក សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ដែលមកពីប្រទេស និងតំបន់ចំនួន ៦៣ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញ។

    ឥឡូវនេះរដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងឈប់ទទួលយកពាក្យសុំថ្មីសម្រាប់ការលើកលែងចាប់ពីថ្ងៃពុធតទៅ ហើយការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីប្រទេសនេះបានរកឃើញករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង រហូតដល់ទៅជាង ៦០ ករណី ក្នុងចំណោមអ្នកដំណើរមកពីបរទេស។ ដូច្នេះមានន័យថា អ្នកទេសចរទាំងអស់ដែលមិនបានដាក់ពាក្យសុំការលើកលែងនេះ នឹងតម្រូវឱ្យនៅដាច់ដោយឡែកពីគេក្នុងសណ្ឋាគាររយៈពេលយ៉ាងតិច ៧ថ្ងៃ បន្ទាប់ពីចូលដល់ប្រទេសថៃ។

    ទោះយ៉ាងណាក៏ដោយ ប្រការនេះបានធ្វើឱ្យមានការព្រួយបារម្ភនៅក្នុងឧស្សាហកម្មទេសចរណ៍ ជុំវិញផលប៉ះពាល់ដែលអាចកើតមានលើការរឹតបន្តឹងថ្មី ដោយសារតែជាង ៨០% នៃអ្នកធ្វើដំណើរអន្តរជាតិ ដែលបានចូលប្រទេសថៃក្នុងខែធ្នូ បានស្ថិតនៅក្រោមកម្មវិធីលើកលែងនេះទាំងអស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ ABC news

    Share This Post: