សហរដ្ឋអាមេរិកកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កពី ១០ថ្ងៃ មកត្រឹម ៥ថ្ងៃ សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ ដែលមិនចេញរោគសញ្ញា
- BY
- autoadmin
- December 28, 2021
សហរដ្ឋអាមេរិកបានកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកត្រឹមពាក់កណ្តាល គឺពី១០ថ្ងៃ មកត្រឹម ៥ថ្ងៃ សម្រាប់អ្នកដែលឆ្លងជំងឺ COVID-19 ដែលគ្មានរោគសញ្ញា។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) បាននិយាយថា អ្នកជំងឺក៏ត្រូវតែអនុវត្តការពាក់ម៉ាស់រយៈពេល ៥ថ្ងៃបន្ថែមទៀត នៅពេលដែលពួកគេនៅជិតអ្នកដទៃផងដែរ។ យ៉ាងណាក៏ដោយ អនុសាសន៍ថ្មីៗនេះមិនមែនជាកាតព្វកិច្ចនោះឡើយ ប៉ុន្តែវាត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួនដោយអ្នកធ្វើអាជីវកម្ម និងអ្នកបង្កើតគោលនយោបាយជាច្រើននៅទូទាំងសហរដ្ឋអាមេរិក។

វាក៏កើតឡើងដោយសារតែការកើនឡើងនៃករណី COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ដែលបណ្តាលឱ្យមានភាពវឹកវរក្នុងការធ្វើដំណើរទូទាំងប្រទេស។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ CDC បាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបាន «ជំរុញដោយវិទ្យាសាស្រ្ត» ដែលបង្ហាញថា ការឆ្លងភាគច្រើនកើតឡើងនៅដំណាក់កាលដំបូងរបស់មេរោគ។ CDC ក៏បានបន្ថែមដែរថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង រួមទាំងដូសជំរុញ គឺមិនចាំបាច់ធ្វើចត្តាឡីស័កទេ ប៉ុន្តែត្រូវពាក់ម៉ាស់រហូតដល់ ១០ថ្ងៃ នៅពេលនៅជិតមនុស្សជុំវិញខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






