ប្រទេសឥណ្ឌាគឺជាប្រទេសថ្មីបន្ទាប់ទៀត ដែលបានអនុម័តឱ្យមានការប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឱសថអាមេរិក Merck
- BY
- autoadmin
- December 29, 2021
ប្រទេសឥណ្ឌាបានអនុម័តឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់ថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុនផលិតថ្នាំអាមេរិក Merck ដើម្បីព្យាបាលអ្នកជំងឺ COVID-19។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mansukh Mandaviya បាននិយាយកាលពីថ្ងៃអង្គារថា ថ្នាំនេះនឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌាដោយក្រុមហ៊ុនចំនួន ១៣ សម្រាប់ការប្រើប្រាស់ក្រោមស្ថានភាពអាសន្ន សម្រាប់អ្នកជំងឺពេញវ័យដែលមានហានិភ័យខ្ពស់។

ក្រុមហ៊ុន Merck និយាយថា ការធ្វើតេស្តគ្លីនិកបង្ហាញថា ថ្នាំគ្រាប់របស់ខ្លួនអាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យបាន ៣០ ភាគរយ ក្នុងចំណោមមនុស្សពេញវ័យដែលមានហានិភ័យខ្ពស់ ប្រសិនបើត្រូវបានផ្ដល់ជូនឱ្យប្រើប្រាស់ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញានៃជំងឺ COVID-19។ ការអនុម័តរបស់ឥណ្ឌាធ្វើឡើង បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក បានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់ថ្នាំនេះកាលពីថ្ងៃព្រហស្បតិ៍៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






