Alexis Sanchez ពុំអាចផ្ទេរទៅកាន់ PSG បានទេក្នុងខែមករាខាងមុខនេះ បន្ទាប់ពីក្លឹបយក្សបារាំងមួយនេះបានច្រានចោលសំណើររបស់ Sanchez
- October 27, 2018
ខ្សែប្រយុទ្ធ Alexis Sanchez បានបង្ហើបអំពីការចង់ចាកចេញពីក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានផ្ទេរពីក្លឹបកាំភ្លើងធំ Arsenal មក Manchester United បានរយៈពេល 1 ឆ្នាំ។
យោងតាមការចុះផ្សាយរបស់សារពត៌មាន Le10Sport បានឲ្យដឹងថា៖ បន្ទាប់ពីមានពត៌មានជាច្រើនបានចុះផ្សាយអំពីការចង់ចាកចេញពីក្លឹបបិសាចក្រហម Manchester United របស់ Sanchez ហើយផ្ទេរទៅកាន់ក្លឹបអ្នកមានបារាំង PSG នោះ ក្លឹបយក្សរបស់បារាំងមួយនេះបានច្រានចោលការចុះផ្សាយទាំងអស់ហើយ ហើយក្លឹប PSG បានលើកឡើងថា PSG នឹងមិនចុះហត្ថលេខាទិញ Sanchez ឫក៏កីឡាកររបស់បិសាចក្រហម Manchester United ឡើយក្នុងខែមករាខាងមុខនេះ។
ខ្សែប្រយុទ្ធ Alexis Sanchez ពុំទាន់បានបង្ហាញខ្លួនឲ្យក្លឹបបិសាចក្រហម Manchester United ម្ដងឡើយចាប់តាំងពីខែកញ្ញាមកដល់ពេលនេះ ហើយខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះមានបំណងចង់ចាកចេញពីទឹកដី Old Trafford ក្នុងពេលទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ ខណៈដែល PSG គឺជាគោលដៅបន្ទាប់របស់គេ។ ប៉ុន្ដែគោលបំណងក្នុងការចាកចេញពីក្លឹបរបស់ Sanchez ទៅកាន់ PSG ត្រូវបរាជ័យដោយសារតែក្លឹប PSG ពុំមានលទ្ធផលទិញខ្សែប្រយុទ្ធ Alexis Sanchez ដោយសារតែក្លឹបយក្សរបស់បារាំងមួយនេះមានបញ្ហាផ្នែកហរិញ្ញវត្ថុ។
បុត្រ
ប្រភព៖ Goal
- Share This Post:








