អគ្គិភ័យដ៏សន្ធោសន្ធៅមួយនៅទីក្រុងញូវយ៉ក បានឆក់យកជីវិតមនុស្សពេញវ័យ និងកុមារចំនួន ១៩នាក់
- BY
- autoadmin
- January 10, 2022
អភិបាលក្រុងញូវយ៉ក លោក Eric Adams បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១៩នាក់ បូករួមទាំងកុមារ ៩នាក់ ដែលបាត់បង់ជីវិតនៅក្នុងភ្លើងឆេះដ៏ធំមួយ នៅឯទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យ។ លោក Adams បាននិយាយថា៖«យើងបានបាត់បង់អ្នកជិតខាងរបស់យើង ១៩នាក់ នៅថ្ងៃនេះ។ វាជាសោកនាដកម្មហួសពីការប៉ាន់ស្មាន។ សូមចូលរួមជាមួយខ្ញុំ ក្នុងការអធិស្ឋានសម្រាប់អ្នកដែលបានបាត់បង់ ជាពិសេសជីវិតក្មេងស្លូតត្រង់ ៩នាក់ ដែលត្រូវស្លាប់ទាំងអាយុខ្លី»។

គាត់បានថ្លែងអំណរគុណដល់ក្រុមពន្លត់អគ្គីភ័យនៃនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងញូវយ៉ក (FDNY) ដែលបានគ្រប់គ្រងភ្លើងដែលឆាបឆេះ នៅក្នុងអគារលំនៅដ្ឋានខ្ពស់មួយនៅផ្លូវ 333 East 181st ក្នុងតំបន់ Bronx ។ លោក Adams បាននិយាយថា៖«ការស៊ើបអង្កេតលើអ្វីដែលបានកើតឡើងកំពុងដំណើរការ។ ចំពោះអ្នកគ្រប់គ្នាដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ ទីក្រុងរបស់អ្នកនឹងនៅជាមួយអ្នកនៅថ្ងៃខាងមុខ»៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






