កីឡា

ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានធ្វើដំណើរមកដល់មាតុប្រទេសដោយសុវត្ថិភាព បន្ទាប់ពីចេញដំណើរទៅបោះជំរុំហ្វឹកហាត់នៅប្រទេសថៃអស់រយៈពេល 6 ថ្ងៃ

BY
Khmernote Media
October 29, 2018

ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានធ្វើដំណើរមកដល់មាតុប្រទេសវិញដោយសុវត្ថិភាពតាមច្រកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញកាលពីវេលាម៉ោង 8:45 នាទិយប់ថ្ងៃទី 27 ខែតុលា បន្ទាប់ពីក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់នៅឯប្រទេសថៃអស់រយៈពេល 6 ថ្ងៃ។

គោលបំណងក្នុងការចេញដំណើរទៅបោះជំរុំហ្វឹកហាត់នៅឯប្រទេសថៃនេះគឺដើម្បីធ្វើតេស្ដសមត្ថភាពកីឡាករហើយជំរុះយកកីឡាករ 16 នាក់។ កីឡាករ 16 នាក់ដែលត្រូវបានគ្រូបង្វឹកកោះហៅបន្ទាប់ពីការបោះជំរុំហ្វឹកហាត់នេះរួចនឹងមានភារៈកិច្ចចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសឥណ្ឌានេស៊ីដើម្បីធ្វើការប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 ដែលធ្វើឡើងចាប់ពីថ្ងៃទី 5-11 ខែវិច្ឆិកាខាងមុខនេះ។

 

បុត្រ

Share This Post: