អន្តរជាតិ

រដ្ឋាភិបាលថៃកំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីបានប្រកាសគម្រោងប្រមូលប្រាក់ ៩ ដុល្លារអាមេរិក ពីភ្ញៀវទេសចរបរទេស ដែលចូលមកប្រទេសខ្លួន

BY
autoadmin
January 13, 2022

ថ្មីៗនេះរដ្ឋាភិបាលថៃគ្រោងនឹងប្រមូលថ្លៃចុះចត (landing fee) ពីភ្ញៀវទេសចរបរទេស ដែលចូលមកប្រទេសថៃក្នុងម្នាក់ៗចំនួន ៣០០ បាត ឬ ៩ ដុល្លារអាមេរិ ចាប់ពីខែមេសាឆ្នាំនេះតទៅ ហើយវាកំពុងទាក់ទាញការរិះគន់ពីអ្នកលេងអ៉ីនធឺណេតជាច្រើន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃពុធថា ថ្លៃចុះចតដែលប្រមូលបាននឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ រួមទាំងការសាងសង់ផ្លូវចូលសម្រាប់ជនពិការ និងបង្គន់អនាម័យ នៅតាមតំបន់ទេសចរណ៍នានា។ លោកបាននិយាយថា ប្រទេសជាច្រើនដូចជា៖ ជប៉ុន ម៉ាឡេស៊ី និងប្រជាជាតិនៅអឺរ៉ុប ក៏បានប្រមូលលុយថ្លៃចុះចតនេះរួចហើយដែរ ដែលភាគច្រើនត្រូវបានរួមបញ្ចូលក្នុងតម្លៃសំបុត្រយន្តហោះ ឬថ្លៃស្នាក់នៅ។

លោក​បាន​បន្ត​ថា​៖«​ក្រសួង​ដឹកជញ្ជូន​កំពុង​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​ ហើយ​រំពឹង​ថា​ ដំណើរការ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ខែមីនា​»។ លោកបានបន្ដថា៖ «​ចំពោះ​ការធ្វើដំណើរ​តាមផ្លូវគោក រដ្ឋាភិបាល​នឹង​បង្កើត​កម្មវិធី​មួយ​ ដើម្បី​ឱ្យ​អ្នកទេសចរ​បង់ថ្លៃ​ចូល​ទស្សនា​»​។ លោក Phiphat រំពឹងដែរថា ថ្លៃចុះចត/ចូលតាមអាកាស និងផ្លូវគោក នឹងទទួលអាចទទួលបានប្រាក់ចំណូលពី ១.៣ ពាន់ពាន់លាន ទៅ ១.៨ ពាន់ពាន់លានបាត។ លោក​បាន​បន្ថែម​ថា​៖ «​ភ្ញៀវ​ទេសចរ​បរទេស​រហូត​ដល់ ១៥ លាន​នាក់​ ដែល​មក​ទស្សនា​ប្រទេស​ថៃ​នឹង​បង្កើត​ប្រាក់​ចំណូល​ប្រមាណ ៨០០ ពាន់​លាន​បាត​នៅ​ឆ្នាំ​នេះ»៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: