កីឡា

Real Madrid ចែកផ្លូវគ្នាជាមួយលោក Lopetegui បន្ទាប់ពីចាញ់យ៉ាងធ្ងន់ធ្ងរនៅទឹកដី Camp Nou

BY
Khmernote Media
October 30, 2018

ក្លឹប Real Madrid បានបណ្តេញលោក Julen Lopetegui ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបក្រោយពីចំណាយពេលអស់រយៈពេលបួនខែកន្លះនៅឯកីឡដ្ឋាន Bernabeu បន្ទាប់ពីរកបានជ័យជម្នះបានតែ ១ដងប៉ុណ្ណោះក្នុង ៦ប្រកួតចុងក្រោយ។
 

ក្លឹបម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League រយៈពេលបីឆ្នាំចុងក្រោយនេះគឺស្ថិតនៅចំណាត់ថ្នាក់ទីប្រាំបួននៅក្នុងលីគកំពូល La Liga បន្ទាប់ពីការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ 2001-02។ ក្លឹបបានចេញសេចក្តីប្រកាសជាផ្លូវការបន្ទាប់ពីបានបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្លឹបអ្នកមានបុណ្យ FC Barcelona កាលពីថ្ងៃអាទិត្យក្នុងលទ្ធផល ៥-១។

អត្ថបទ៖ ប៊ុនហួរ

Share This Post: