កីឡា

Riyad Mahrez ឧទ្ទិសគ្រាប់បាល់ដែលរូបគេសុតបញ្ចូលទីជូនលោក Vichai Srivaddhanaprabha

BY
Khmernote Media
October 30, 2018

ខ្សែបម្រើប្រយុទ្ធ Riyad Mahrez ឧទ្ទិសគ្រាប់បាល់ដែលរូបគេសុតបញ្ចូលទីកាលពីម្សិលមិញក្នុងជំនួបរវាងក្លឹបមាន់ខ្នាយមាស Tottenham Hotspur និងក្លឹបមេឃខៀវ Manchester City ជូនលោក Vichai Srivaddhanaprabha ដែលបានទទួលមរណៈភាពក្នុងឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្របន្ទាប់ចាកចេញពីកីឡដ្ឋាន King Power ក្រោយពេលការប្រកួតរវាងក្លឹប Leicester City និងក្លឹប West Ham United បានបញ្ចប់។

ការទទួលមរណៈភាពរបស់លោក Vichai Srivaddhanaprabha ដែលជាម្ចាស់ក្លឹប Leicester City ធ្វើឲ្យកីឡាករ បុគ្គលិក និងអ្នកគាំទ្ររបស់ក្លឹប Leicester City ជាច្រើនមានអារម្មណ៍ក្ដុកក្ដុលយ៉ាងខ្លាំង។ លោក Vichai Srivaddhanaprabha ដែលជាសេដ្ឋីលំដាប់ទី 5 របស់ប្រទេសថៃបានជួបឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្រោយពេលរូបលោកចាកចេញពីកីឡដ្ឋាន King Power បន្ទាប់ពីការប្រកួតរបស់ Leicester City និងក្លឹប West Ham United បានបញ្ចប់។ ការធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក Vichai Srivaddhanaprabha នេះគឺបណ្ដាលមកពីបញ្ហាម៉ាស៊ីនដែលបណ្ដាលឲ្យមនុស្ស 5 នាក់ស្លាប់បាត់បង់ជីវិតក្នុងនោះមានកូនស្រីរបស់លោក Vichai Srivaddhanaprabha ផងដែរ។

បន្ទាប់ពីការប្រកួតរវាងក្លឹប Tottenham Hotspur និងក្លឹប Manchester City បានបញ្ចប់កីឡាករ Riyad Mahrez បាននិយាយនៅក្នុងបទសំភាសន៍ថា៖ គ្រាប់បាល់ដែលខ្ញុំសុតបញ្ចូលទីនោះគឺឧទ្ទិសជូនដល់លោក Vichai Srivaddhanaprabha។ ជាការពិតខ្ញុំពិតជាពិបាកទទួលយកខ្លាំងណាស់ចំពោះដំណឺងដ៏សោកសៅនេះ។ គាត់ (Vichai) គឺជាមនុស្សល្អម្នាក់ ខ្ញុំបានស្គាល់គាត់អស់រយៈពេល 4 ឆ្នាំកន្លះហើយ ហើយពួកខ្ញុំមានអនុស្សារីយន៍ជាច្រើនជាមួយគ្នា គាត់ពិតជាមនុស្សដ៏ល្អម្នាក់មែន។ ថ្ងៃនេះខ្ញុំសុតបញ្ចូលទី ខ្ញុំបានលើកដៃទាំងពីររបស់ខ្ញុំចង្អុលទៅលើមេឃដើម្បីឧទ្ទិសជូនលោក Vichai Srivaddhanaprabha។ គាត់បានជួយខ្ញុំច្រើនណាស់រួមទាំងកីឡាករផ្សេងទៀតនិងក្លឹប Leicester City ទាំងមូល ខ្ញុំពិបាកនិយាយខ្លាំងណាស់ ខ្ញុំមិនអាចទទួលយកបានទេ ខ្ញុំពិបាកចិត្តខ្លាំងណាស់។ 

បុត្រ

ប្រភព៖ Goal

Share This Post: