កីឡា

Suarez មិនខ្វល់រឿង Barcelona ស្វែងរកខ្សែប្រយុទ្ធថ្មីមកជំនួសអាវលេខ 9 របស់គេ

BY
Khmernote Media
November 2, 2018

ខ្សែប្រយុទ្ធ Luis Suarez មិនមានការព្រួយបារម្ភនោះទេប្រសិនបើក្លឹប Barcelona រកខ្សែប្រយុទ្ធថ្មីមកជំនួសដំណែងរូបគេ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann ស្ទើរតែផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona ទៅហើយកាលពីដើមរដូវកាលនេះ ប៉ុន្ដែមិនដឹងមកពីមូលហេតុអ្វីធ្វើឲ្យខ្សែប្រយុទ្ធដែលជួយឲ្យបារាំងឈ្នះ World Cup 2018 នេះសម្រេចចិត្តបន្ដស្នាក់នៅជាមួយក្លឹប Atletico Madrid បន្ដទៀត។ កាលពីថ្ងៃអាទិត្យកន្លងទៅខ្សែប្រយុទ្ធ Luis Suarez បានសុតបញ្ចូលទី Hat-Trick ជួយឲ្យ Barcelona យកឈ្នះក្លឹបអធិរាជសរ Real Madrid ដោយលទ្ធផល 5-1 ក្នុងជំនួប El Clasico ក្នុងការប្រកួតពានរង្វាន់លីគកំពូល Laliga។ ទោះបីជា Suarez ធ្លាប់ជួយ Barcelona ឲ្យឈ្នះពានរង្វាន់ជាច្រើនក៏ដោយ ក៏ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃដោយសារតែការឡើងទម្ងន់របស់គេ។

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយបាននិយាយប្រាប់វិទ្យុ 890 របស់ប្រទេសអ៊ុយរូហ្គាយថា៖ សម្រាប់ Barcelona ក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មីមកជំនួសអាវលេខ 9 របស់ខ្ញុំគឺជារឿងធម្មតា ដោយសារតែពេលនេះខ្ញុំមានអាយុ 31 ឆ្នាំហើយ។ 

បុត្រ

ប្រភព៖ Goal

Share This Post: