កីឡា

លោក Pep Guardiola ប្រកាសបដិសេធលើសារពត៌មានដែលចុះផ្សាយថារូបលោកកំពុងព្យាយាមទិញ Messi ពី Barcelona

BY
Khmernote Media
November 3, 2018

លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានចេញមុខបដិសេធលើសារពត៌មានដែលបានចុះផ្សាយថារូបលោកកំពុងព្យាយាមចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Lionel Messi ពីក្លឹបអ្នកមានបុណ្យ Barcelona។

លោក Pep Guardiola ធ្លាប់ធ្វើការជាមួយនឹងខ្សែប្រយុទ្ធ Lionel Messi ក្នុងកំឡុងពេលរូបលោកដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏មានមនោសញ្ចេតនាជាច្រើនជាមួយនឹង Messi ផងដែរមុនពេល Pep Guardiola ចេញទៅដឹកនាំក្លឹប Bayern Munich។

នៅក្នុងបទសំភាសន៍ជាមួយនឹងសារពត៌មាន Standard Sport លោក Pep Guardiola បាននិយាយថា៖ នៅពេលដែលខ្ញុំចាកចេញពី Barcelona មកដឹកនាំនៅ Bayern Munich បន្ទាប់មកគឺ Manchester City នោះខ្ញុំមិនដែលស្នើសុំ Messi ឲ្យចាកចេញពី Barcelona មកកាន់ទីនេះទេ។ ខ្ញុំដឹងថា Messi ពិតជាសំខាន់សម្រាប់ Barcelona ខ្ញុំមិនដែលគិតថាចង់បានរូបគេមកលេងឲ្យខ្ញុំទេ ខ្ញុំនៅតែនិយាយដដែលៗថាខ្ញុំចង់ឲ្យគាត់បន្ដនៅជាមួយ Barcelona។ 

បុត្រ

ប្រភព៖ 90min

Share This Post: