ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាចាញ់ក្រុមជម្រើសជាតិហ្វូតសាលម៉ាឡេស៊ីដោយលទ្ធផល 10-0 ក្នុងការប្រកួតពានរង្វាន់ AFF Futsal Championship 2018
- November 5, 2018
ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានចាញ់ក្រុមជម្រើសជាតិហ្វូតសាលម៉ាឡេស៊ីដោយលទ្ធផល 10-0 ក្នុងការប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 នៅប្រទេសឥណ្ឌូនេស៊ីកាលពីពេលព្រឹកមិញ។ ទោះបីជាក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិហ្វូតសាលម៉ាឡេស៊ីដោយលទ្ធផលអាក្រក់ 10-0 ក៏ដោយ ប៉ុន្ដែក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានៅតែមានឆន្ទៈក្នុងការលេងដដែលដោយតស៊ូលេងជាមួយនឹងម៉ាឡេស៊ីរហូតដល់បញ្ចប់ការប្រកួត។
ការប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 នៅប្រទេសឥណ្ឌូនេស៊ីនេះគឺជាការចាប់ផ្ដើមសារជាថ្មីរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បន្ទាប់ពីកម្ពុជាបានខកខានចូលរួមការប្រកួត Futsal ដណ្ដើមពានរង្វាន់អន្ដរជាតិអស់រយៈពេលជាច្រើនឆ្នាំ។ នេះជាឆ្នាំដំបូងដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ ក្រោយពេលសហព័ន្ធកីឡាហ្វូតសាលកម្ពុជាបានបង្កើតឡើងបានប៉ុន្មានឆ្នាំដើម្បីលើកស្ទួយវិស័យកីឡាហ្វូតសាលកម្ពុជាឲ្យរីកចម្រើនដូចបណ្ដារប្រទេសដទៃ។
បុត្រ
ប្រភពរូបភាព៖ Cambodia Futsal
- Share This Post:










