កីឡា

ខ្សែប្រយុទ្ធ Mauro Icardi និយាយថា៖ ខែមករានេះគឺជាឱកាសដ៏ល្អបំផុតក្នុងការចាកចេញពី Inter Milan ទៅកាន់ Real Madrid

BY
Khmernote Media
November 6, 2018

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi កំពុងសម្លឹងក្នុងការផ្លាស់ចេញពីក្លឹប Inter Milan ទៅកាន់ក្លឹបយក្សនៅក្នុងលីគកំពូលអេស្ប៉ាញក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

យោងតាមការរាយការណ៍របស់សារពត៌មាន ABC បានឲ្យដឹងថា៖ ខ្សែប្រយុទ្ធ Icardi បានត្រៀមខ្លួនក្នុងការចាកចេញពីក្លឹប Inter Milan ទៅកាន់ក្លឹបអធិរាជសរ Real Madrid នៅក្នុងដើមខែមករាខាងមុខនេះ បន្ទាប់ពីក្លឹបអធិរាជសរ Real Madrid កំពុងត្រូវការកម្លាំងប្រយុទ្ធដ៏សំខាន់ដើម្បីពង្រឹងតំបន់ប្រយុទ្ធឡើងវិញ។ ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំរូបនេះជឿជាក់ថានេះគឺជាពេលវេលាដ៏សមស្របមួយដើម្បីចូលរួមជាមួយនឹងជាមួយនឹងក្លឹបយក្សរបស់ពិភពលោក ហើយ Icardi ចាត់ទុកថានេះគឺជាឱកាសដ៏ល្អបំផុតក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។

កាលពីពេលថ្មីៗនេះក្លឹប Inter Milan បានផ្ដល់កិច្ចសន្យាបន្ដកុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Mauro Icardi ដល់ឆ្នាំ 2023 ប៉ុន្ដែកិច្ចសន្យានោះត្រូវបានខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះច្រានចោលដោយរង់ចាំឱកាសចូលរួមជាមួយនឹងក្លឹបយក្ស Real Madrid។

បុត្រ

ប្រភព៖ Goal

Share This Post: