កីឡា

Real Madrid កំពុងត្រៀមកញ្ចប់លុយ 500លានអឺរ៉ូ ដើម្បីជួសជុលកីឡដ្ឋានថ្មីនិងបន្ទប់ទឹកដែលបំពាក់ទៅបច្ចេកវិទ្យាទំនើបនៅក្នុងនោះ

BY
Khmernote Media
November 6, 2018

ក្លឹបអធិរាជសរ Real Madrid កំពុងត្រៀមកញ្ចប់លុយ 500លានអឺរ៉ូ ដើម្បីកែច្នែកីឡដ្ឋានថ្មីឡើងវិញ ជាពិសេសបន្ទប់ទឹកមនុស្សប្រុសនៅក្នុងកីឡដ្ឋាន Santiago Bernabue បំពាក់ទៅដោយបច្ចេកវិទ្យាទំនើបដោយដាក់ទូរទស្សន៍នៅលើចានបង្គន់នោមមនុស្សប្រុសដើម្បីកុំឲ្យអ្នកគាំទ្រភ័យខ្លាចបញ្ហាខកខានការប្រកួតនៅក្នុងកំឡុងពេលពួកគេចូលបន្ទប់ទឹក។

គម្រោងរៀបចំជួសជុលកីឡដ្ឋាននិងការកែប្រែរចនាបទបន្ទប់ទឹកថ្មីដោយបំពាក់ទៅដោយទូរទស្សន៍នៅលើចានបង្គន់នោមមនុស្សប្រុសនេះគឺដើម្បីជៀសវាងការខកខានការទស្សនាការប្រកួតរបស់អ្នកគាំទ្រដែលជាប់រវល់ទៅបន្ទប់ទឹក។ បច្ចេកវិទ្យាដែល Real Madrid ត្រៀមបំពាក់នៅលើចាននោះគឺជាទូរទស្សន៍ទំនើបមួយដែលបង្ហាញពីគ្រប់សកម្មភាពការប្រកួតរបស់កីឡាករដែលកំពុងតែលេងក្នុងទីលាន ជាពិសេសអាចមើលការចាក់ផ្សាយឡើងវិញ (Replay) បញ្ជាដោយផ្ទាល់បានទៀតផង។

ក្នុងការរចនាបទកែលំអកីឡដ្ឋានថ្មី និងបន្ទប់ទឹកដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបនេះត្រូវបានគេរាយការណ៍ថា Real Madrid អាចនឹងចំណាយដល់ទៅ 500លានអឺរ៉ូ សម្រាប់ការជួសជុលកែលំអកីឡដ្ឋាន Santiago Bernabue ថ្មីនេះ។

 

បុត្រ

ប្រភព៖ Dailymail

Share This Post: