ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកបាត់កាតចាក់វ៉ាក់សាំងកូវីដ-១៩ អាចប្រើវិធីសាស្ត្រនេះសម្រាប់ទុកប្រើប្រាស់បាន

    BY Khmernote Media February 27, 2022
    អ្នកបាត់កាតចាក់វ៉ាក់សាំងកូវីដ-១៩ អាចប្រើវិធីសាស្ត្រនេះសម្រាប់ទុកប្រើប្រាស់បាន

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានបាត់កាតវ៉ាក់សាំងកូវីដ-១៩ បងប្អូនអាចធ្វើថតទុកព័ត៌មានរបស់កាត សម្រាប់ទុកប្រើប្រាស់បាន។ ដោយវិធីសាស្ត្រ ដែល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញនោះគឺ៖

    យើងអាចស្វែងរកឈ្មោះដោយខ្លួនឯងដោយវាយពាក្យ https://search.vaccine.gov.kh/ នៅក្នុង google.com រួចបន្តបំពេញ លេខអត្តសញ្ញាណប័ណ្ណ ឬលេខបណ្ណចាក់វ៉ាក់សាំង និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក ហើយអ្នកអាចថតទុកសម្រាប់ប្រើប្រាស់បាន។

    សំគាល់៖ អាចប្រើបានតែបុគ្គលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល និងគ្រូពេទ្យស្ម័គ្រចិត្តធីតាប៉ុណ្ណោះ។

    ប្រសិនបើអ្នកចង់ ស្នើសុំផ្លាស់ប្តូរ សូមចុចលើពាក្យ ស្នើសុំផ្លាស់ប្តូរ រួចបំពេញបន្ត ហើយបើអ្នកចង់ ស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ សូមចុចលើពាក្យ ការស្នើរសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ រួចបំពេញបន្តតាមសំនួរដែលសួរ។

    Share This Post: