ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៅសាធារណជនតាមរយៈ Comment ក្នុង Facebook ថាបើប្រើគ្រាប់បែកបរម៉ាណូ គឺមិនអាចបញ្ចប់សង្គ្រាមឡើយ តែផ្ទុយទៅវិញអាចកើតសង្គ្រាមលោកលើកទី៣ក៏អាចថាបាន
BY Khmernote Media
February 28, 2022
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ក្រោយមានអ្នកលើកឡើងថា “សង្គ្រាមលោកលើកទី២បានបញ្ចប់ដោយសារគ្រាប់បែក នុយក្លេអ៊ែរ ២គ្រាប់របស់អាមេរិកទៅលើប្រទេសជប៉ុន បើមិនប្រើគ្រាប់បែកនោះទេ ជប៉ុនមិនអាចចុះចាញ់ រឺសុំចុះចាញ់បានទេ”

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា៖ “បើចង់បានបែបនេះទៀត មិនមែនតែប្រទេសមួយត្រូវគ្រាប់បរមាណូទេ ប្រទេសអឺរ៉ុបភាគច្រើន និងអាចទាំអាមេរិក និងរុស្ស៊ីផង សុទ្ធតែទទួលគ្រាប់បែកបរមាណូ ហើយសង្គ្រាម ក៏មិនអាចបញ្ចប់ដែរ។ ផ្ទុយទៅវិញអាចកើតសង្គ្រាមលោកលើកទី៣ក៏អាចថាបាន។” សូមបញ្ជាក់ផងដែរថាថ្មីៗនេះ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងកម្លាំងដាក់នុយក្លេអ៊ែរប្រុងជើងការក្នុងកម្រិតខ្ពស់ ក្រោយពេលដែលប្រទេសលោកខាងលិចបានធ្វើការដាក់ទណ្ឌកម្មមកលើប្រទេសរុស្សីជាបន្តបន្ទាប់៕
