Spurs មិនមានចំណាប់អារម្មណ៍ទិញ Bale ត្រលប់ទៅកាន់ទឹកដីអង់គ្លេសវិញទេ
- November 7, 2018
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Gareth Bale ត្រលប់មកវិញទេ ទោះបីជាក្លឹបអធិរាជសរ Real Madrid ប្រកាសស្វែងរកអ្នកទិញខ្សែប្រយុទ្ធ Gareth Bale ក៏ដោយ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Diario Gol បានឲ្យដឹងថា៖ ក្លឹបអធិរាជសរ Real Madrid មានគម្រោងចង់លក់ខ្សែប្រយុទ្ធ Gareth Bale ចេញដើម្បីទទួលយកលុយមកទិញខ្សែប្រយុទ្ធ Eden Hazard មកកាន់ទឹកដី Santiago Bernabue ប៉ុន្ដែក្នុងពេលដែល Real Madrid ប្រកាសលក់ Gareth Bale នោះអតីតក្លឹបចាស់របស់ Bale ក្លឹប Tottenham Hotspur មិនមានចំណាប់អារម្មណ៍ក្នុងការទិញ Bale ត្រលប់មកវិញទេ។ ខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះបានចាកចេញពីក្លឹបអធិរាជសរ Real Madrid កាលពីឆ្នាំ 2013 កន្លងទៅ។ ក្នុងពេលចូលរួមលេងឲ្យក្លឹបអធិរាជសរ Real Madrid ខ្សែប្រយុទ្ធ Gareth Bale បានជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ជាច្រើន ជាពិសេស Bale បានជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ Champion League 3 ឆ្នាំជាប់គ្នាទៀតផង។

បុត្រ
ប្រភព៖ Goal
- Share This Post:






